This article is for information only and doesn't call for any action.


នេះគឺជាការចែករំលែកពីចំណេះដឹងថែរក្សាស្បែកតាមវិធីសាស្ត្រធម្មជាតិ មុននឹងអ្នកចំណាយប្រាក់ជាច្រើនទៅលើផលិតផលប្រឆាំងភាពចាស់និងផលិតផលសារធាតុសំណើមដែលមានលក់លើទីផ្សារ។

ខាងក្រោមនេះគឺជាវិធីធ្វើផលិតផលថែរក្សាស្បែកដោយខ្លួនឯងដែលមានលក្ខណៈងាយស្រួលបំផុត។

ប្រេងដូង ជួយឲ្យរក្សារ ស្បែកឲ្យនៅក្មេង ជាងវ័យ ៖

ប្រេងដូង ចំរាញ់ចេញ ពី ធម្ជាតិ ពិតៗ មិនមានលាយ សារធាតុ អ្វី ទាំងអស់ មិនត្រឹមតែ មានតំលៃថោក នោះទេ ថែម ទាំងមានប្រយោជន៍ ជាពិសេស ដល់ស្បែក របស់យើង បើយើងប្រៀបធៀប ទៅនិង ប្រេងផ្សេងៗ ទៀត ក្នុងការរក្សារ សំរស់ ៖

-ប្រេងដូង ដែលមាន សម្បូរណ៍ ដោយ ប្រេងហូរបៀរនោះ វាធ្វើឲ្យស្បែកយើង សើម ទន់ល្មើយ មិនស្ងួត

-ប្រេងដូង មានជាតិ អាស៊ីត ឡូរិក ដល់ទៅ 50 ភាគរយ ។ ហើយជាតិអាស៊ីតនេះ វាយធ្វើឲ្យ ស្បែកយើង ស

-បំបាត់ ស្លាកស្នាម

-ជួយទប់ការ ជ្រីវជ្រួញ និងធ្វើ ឲ្យយើងក្មេងជាងវ័យ

-ប្រេងដូង មានថាមពល ខ្លាំងក្លា ក្នុងការកំចាត់ បាក់តេរី នៅលើស្បែក

-ប្រេងដូង ជួយ សំរាលយើង ទប់នូវ ជំងឺ កង់ស៊ែរ ស្បែក

-ប្រេងដូង សម្បូរ វីតាមីន A និង E ជួយ ឲ្យយើង មានស្បែកថ្មី រលោង

-ប្រេងដូង ជួយប្រឆាំង នូវជំងឺ មុខក្រហម ដោយសារតែ កំដៅថ្ងៃ

របៀប យកប្រេង បែប អឺរ៉ុប

-យើងយកដូងមកកោសវា យើង កុំលាយទឹក ច្របាច់យកខ្វិះ គឺ ប្រេងសុទ្ធ របស់វា

-យើង មិនចាំបាច់ យកវា ទៅ រំងាស់ ទេ ។ គឺ ធ្វើ ដូច្នេះ ដើម្បី កុំឲ្យបាត់ សារធាតុសំខាន់ៗ នៅក្នុងប្រេងដូង ។

របៀបប្រើ ប្រេងដូង ដើម្បី ទទួលបាន សំរស់ក្មេងជាងវ័យ

- ត្រូវលាងមុខ ឲ្យស្អាត មុនគេង

 

- រួច យកប្រេងដូង មកលាប លើមុខ របស់យើង រាល់ថ្ងៃ

សារធាតុបន្តឹងស្បែកផ្សំពីត្រសក់និងទឹកឃ្មុំ ទឹកដោះគោយ៉ាអួ ៖ កិនត្រសក់ ១ ក្នុងម៉ាស៊ីនក្រឡុក ហើយចាក់យកតែទឹកវាមក បន្ទាប់មកបន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេទៅក្នុងទឹកត្រសក់ហើយលាយវាឱ្យសព្វ។ ចាក់ទឹកល្បាយនោះទៅក្នុងដប ហើយយកទឹកល្បាយនោះលាបលើមុខនិងករបស់អ្នកនៅពេលព្រឹកនិងពេលយប់។ ទុកវាឱ្យស្ងួតតាមដំណើរ ហើយលាងវាចេញឱ្យស្អាត។ រក្សាដបដែលដាក់ទឹកល្បាយនោះក្នុងទូរទឹកកកដើម្បីរក្សាវាទុកឱ្យបានមួយសប្តាហ៍។

ចង់ឲ្យបាត់ ស្នាមជាំ លើផ្ទៃមុខ ដោយវិធីធម្មជាតិេ អត់ ?

និយាយពីរឿងថែរស្បែកគឺថា យើងបាននាំគ្នាខ្សិបតគ្នា ច្រើនណាស់អំពីរឿង នេះ ហើយជួនកាលក៍ មានប្រសិទ្ធភាព ហើយជួន កាលក៍ វាគ្មានដែរ ។ ដោយសារតែ ស្បែកមុខ របស់យើង វាត្រូវ កំដៅនៃកំារស្មី វានាំស្បែកមុខ នេះឆាប់ខូច ណាស់ ។ ដូច្នេះ ហើយគេ ក៍ បានឆ្នៃ ការថែររក្សារស្បែកមុខ ទៅតាម វិធី ផ្សេង ដូចជា ក្រែម ឫ សាប៊ូ ជាដើមនោះ ដើម្បីឲ្យស្រប ទៅតាមស្បែក មុខម្នាក់ៗ ។

ប៉ុន្តែ យើងនៅតែមាន វិធី សាស្ត្រធម្មជាតិ ដែលធ្វើ ឲ្យយើង អស់លុយតិច សំរាប់ អ្នកដែលមាន ស្បែកមុខ ជាំខូច ដោយសារតែ កំដៅថ្ងៃ ។ សូមយើង សាកល្បង វិធីនេះ មើល ៖

- ប្រេងដូង ២ ស្លាបព្រាបាយ

- ប្រេង គ្លីសេរីន ពីរ បី តំណក់

- ទឹកដោះគោម្សៅ ចំនួន ២ ស្លាបព្រាបាយ

- លាយជា មួយ និងទឹកក្រូចឆ្មារ បន្តិចបន្តួច

- បន្ទាប់ល្បាយ ទាំងនោះ ក្នុងចានក្រឡូម មួយ រហូតដល់ល្បាយចូលជា សាច់មួយ

- goji

របៀប ប្រើប្រាស់

- អ្នកត្រូវ លាងមុខ របស់អ្នក និងសាប៊ូធម្មតា

- ជូតមុខ ឲ្យស្ងួត

- បន្ទាប់មក លាបល្បាយ នោះនៅផ្ទៃមុខ ជាពិសេស នៅលើស្នាមជាំខ្មៅ

- ត្រូវទុកវា ចោលរយៈពេល មួយ យប់

- ព្រឹកឡើង យើងត្រូវ សំអាត លាងមុខចេញ និងទឹកត្រជាក់ធម្មតា

- រួច សឹមលាប ក្រែមមុខ ឫ លាបប្រេង នៅលើមុខ ដែលអ្នកធ្លាប់ប្រើ កុំឲ្យមុខស្ងួត

 

- យើងធ្វើ របៀបនេះ ២ ដង ក្នុងមួយសប្តាហ៍ ។ អ្នកនឹង ទទួលបាន លទ្ធផលយ៉ាងគាប់ចិត្ត

អ្នកចាំបាច់ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖

ទឹក ១ពែង

ទឹកឃ្មុំ ១ស្លាបព្រាបាយ

អង្ករ ៣ស្លាបព្រាបាយ

ទឹកដោះគោស្រស់ ១ ស្លាបព្រាបាយ

ការណែនាំ៖

ដំបូង អ្នកត្រូវធ្វើការចម្អិនអង្ករ ៣ស្លាបព្រាបាយ ជាមួយទឹក ១ពែង តែមិនឱ្យពុះខ្លាំងពេកទេ (រម្ងាស់ឱ្យពុះរុយៗបានហើយ) ដោយប្រើកម្ដៅល្មមក្នុងរយៈពេល ៣នាទី។ បន្ទាប់ពីនោះ អ្នកត្រូវរក្សាល្បាយអង្ករនេះ ទុករហូតដល់ត្រជាក់សិន។ បន្ទាប់មកទៀត អ្នកគ្រាន់តែលាយគ្រឿងផ្សំទាំងអស់នៃ អង្ករឆ្អិន ១ស្លាបព្រា ទឹកឃ្មុំ ១ស្លាព្រា និងទឹកដោះគោស្រស់ ១ស្លាបព្រា ច្របល់បញ្ចូលគ្នា ទាល់តែក្លាយជាល្បាយស្មើសាច់ជាការស្រេច។

ការប្រើប្រាស់៖

អ្នកចាំបាច់ត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកស្អាតជាមុនសិន។ អនុវត្តក្រែមច្នៃនេះ ទៅលើមុខរបស់អ្នក និងជួយម៉ាស្សាវាថ្នមៗយ៉ាងស្រទន់ ជាមួយចលនារាងជារង្វង់។ រក្សាវាទុកឱ្យបាន ១៥នាទី ទើបអាចធ្វើការលាងសម្អាតវាចេញបាន ដោយប្រើទឹកក្ដៅឧណ្ហៗឱ្យបានត្រឹមត្រូវ។

Author : Heather Condon

As Third Door Media's paid media reporter, Heather Condon writes about many topics. With more than 15 years of working experience, Heather has held both in-house and agency management positions.